លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការតាមដាន និងត្រួតពិនិត្យការបញ្ជ្រាបយេនឌ័រ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង
- ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការតាមដាន និងត្រួតពិនិត្យការបញ្ជ្រាបយេនឌ័រ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង សរុបចំនួន២៧ នាក់ស្រី ១០ នាក់។
បន្ទាប់ពីបានស្ដាប់នូវ មតិស្វាគមន៍ដោយលោកប្រធានមន្ទីរ និងការបញ្រ្ចាបយេនឌ័រទៅក្នុងកម្មវិធីនីមួយៗដល់សហគមន៍ក្រោមការសម្របសម្រួលដោយលោកស្រី សំ សុម៉ាលី រួចមក លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការផ្តាំផ្ញើពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗជាអាទិ៍ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលនៃការបព្ជ្រាបយេនឌរ័កន្លងមក និងសមិទ្ធផលវិសយ័អភិវឌ្ឍន៍ជនបទសម្រេចបានយ៉ាងធំធេងនៅក្នុងសហគមន៏ជនបទ, ពង្រឹងសមត្ថភាពបន្ថែម ចំណេះជំនាញថ្មីៗ ជាពិសេសជំនាញឌីជីថលចាំបាច់, ត្រូវបន្តជួយឧបត្ថម្ភគាំទ្រ និងកិច្ចសហការល្អជាមួយភាគីពាក់ពន្ធ័, បង្កើន និងរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ, បង្កើនការយកចិត្តទុកដាក់ថែក្សាបរិស្ថាន និងបរិយាកាសរីករាយនៅកន្លែងការងារ, បន្តខិតខំពង្រីកកម្មវិធីដែលមូលដ្ឋានត្រូវការចាំបាច់ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពទាំង៤ ដើម្បីសម្រេចចក្ខុវិសយ័អភិវឌ្ឍន៏ជនបទ៕
