ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងវាយតម្លៃស្រទាប់គ្រឹះរង (ដំណាក់កាលទី៣) លើការងារជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២ ០០០ម៉ែត្រ និងស្ថាបនាប្រឡាយបេតុង ប្រវែង ២ ០០០ម៉ែត្រ និងសំណង់សិល្បការ្យ នៅខេត្តតាកែវ
- ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

ខេត្តតាកែវ ៖ នាថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងវាយតម្លៃស្រទាប់គ្រឹះរង (ដំណាក់កាលទី៣) លើការងារជួសជុលផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយខ្សាច់ភ្នំសងខាង ម្ខាងៗ ១ម៉ែត្រ និងស្ថាបនាប្រឡាយបេតុង ប្រវែង ២ ០០០ម៉ែត្រ និងលូមូលមុខមួយ ចំនួន ០៤កន្លែង ស្ថិតនៅឃុំព្រះបាទជាន់ជុំ និងឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន គ.ត.វ. សមាជិក គ.ត.វ. មន្រ្តីមន្ទីរពិសោធន៍ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងតំណាងភាគីអ្នកទទួលការ សរុបចំនួន ១០រូប។
បន្ទាប់ពីបានបញ្ចប់ការងារត្រួតពិនិត្យ និងវាយតម្លៃ រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានប្រជុំពិភាក្សា រវាងឯកឧត្តមអនុប្រធាន និងមន្ត្រីបច្ចេកទេស គ.ត.វ. (ភាគីអ្នកត្រួតពិនិត្យគម្រោង) ជាមួយនឹង មន្ត្រីបច្ចេកទេស (ភាគីអ្នកទទួលការ) នៃនាយកដ្ឋានស្ថាបនា និងវិស្វកម្ម ក្រសួងមហាផ្ទៃ ដោយបានណែនាំឱ្យអ្នកទទួលការធ្វើការកែសម្រួលចំណុចខ្វះខាតតាមការណែនាំរបស់ភាគីត្រួតពិនិត្យគម្រោង ដោយធានាបាននូវគុណភាព សោភ័ណភាព ស្របតាមបទដ្ឋានបច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យាការងារ៕
