
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
១៤ ម៉ោងមុន ថ្ងៃទី៨ ខែឧសភា ២០២៥
ខេត្តប៉ៃលិន៖ នាថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ៥ ដល់ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោក សុន ប៊ុនលី ប្រធានការិយាល័យផែនការ និងស្ថិតិ និងជាសមាជិកសម្របសម្រួលថ្នាក់ខេត្តនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ ជនបទចម្រុះ” បានចុះតាមដានការដាំដុះបន្លែរបស់កសិករនៅភូមិស្រះពីរតាឈាន ភូមិអូរដូនតាក្រោម ភូមិផ្ទះស្បូវ ភូមិពៃ្រសន្ទះ ភូមិដីសថ្មី ភូមិបាយសី ភូមិអូរកន្ឋៀងវ៉ា និងភូមិភ្នំព្រាល ក្នុងឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងបានជួបពិភាក្សាជាមួយ គ.អ.ភ ភ្នំព្រាល អំពីផែនការអភិវឌ្ឍន៍ភូមិ។