
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
១៤ ម៉ោងមុន ថ្ងៃទី៨ ខែឧសភា ២០២៥
ខេត្តកំពង់ធំ៖ នាថ្ងៃសុក្រ ១កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមព្រឹម រដ្ឋា អភិបាលរងខេត្ត លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរក្រុងស្រុក អង្គភាពពាក់ព័ន្ធ អង្គការដៃគូសរុបចំនួន ៥១នាក់ ស្រី ០៩នាក់។