លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយដ្ឋានថែទាំ សុខភាពជនបទ បានដឹកនាំមន្រ្តីបច្ចេកទេស ចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផល ODF ផ្ទៃក្នុង របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បួងឃ្មុំ

Share
photo 2024 10 30 20 48 07

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២០៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយដ្ឋានថែទាំសុខភាពជនបទ រួមជាមួយមន្រ្តី បច្ចេកទេស ១រូប បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ODF ផ្ទៃក្នុង របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្តត្បូង ព្រមទាំងមានការចូលរួមពីលោក  លោកស្រីតំណាងអាជ្ញាធរក្រុងស្រុក ទាំង៧  តំណាងមន្ទីរពាក់ព័ន្ធ ជុំវិញ ខេត្ត និងអង្គការដៃគូសរុបចំនួន៣៤រូប ស្រី៩រូប នៅសាលប្រជុំមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំនេះមានគោល បំណងដើម្បី បង្ហាញអំពីលទ្ធផលដែលក្រុមការងារថ្នាក់ខេត្តបានរកឃើញបន្ទាប់ពីបានចុះផ្ទៀងផ្ទាត់ តាមសំណាកស្រុកគោលដៅ ។

 

លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានមាន មតិស្វាគមន៍ និងបង្ហាញពីស្ថានភាពអនាម័យទូទាំងខេត្ត។ ការធ្វើបទបង្ហាញអំពីលទ្ធផលដែលក្រុមការងារថ្នាក់ខេត្តចុះផ្ទៀងផ្ទាត់ថ្នាក់ស្រុកបានរកឃើញលទ្ធផលអត្រាអនាម័យនៅខេត្តត្បូងឃ្មុំមានរហូតដល់៩០.១០% និងអត្រាប្រើប្រាស់បង្គន់រួមមាន ៩.៩០ % ព្រមទាំង បទបង្ហាញអំពីស្ថានភាពទឹកស្អាតនៅខេត្តត្បូងឃ្មុំមានអត្រាគ្របដណ្តប់រហូតដល់៩៤.៥៨%។

 

លោកវេជ្ជបណ្ឌិត លន់សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានមានចំណាប់អារម្មណ៍លើកឡើងអំពីកំណើនខេត្ត ODF ដែលមានកិច្ចសហការល្អ ពីអង្គការភ្លែន និងសូមភ្ជាប់ការប្រកាសខេត្ត ODF ជាមួយកម្មវិធី១៣វិច្ឆិកា។ បន្ទាប់មក ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំបានមតិសំណេះសំណាល ផ្តាំផ្ញើដល់ភាគី ពាក់ព័ន្ធសូមប្រឹងប្រែង យកចិត្តទុកដាក់លើការងារលើកកម្ពស់ទឹកស្អាត និងអនាម័យ ឱ្យបានល្អ ដោយបានលើកឡើងថាសូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្តអនុវត្តការងារនេះឱ្យកាន់តែប្រសើរ និងឈានទៅយក ODF បូកនៅឆ្នាំ២០២៥។ ឯកឧត្តម បានរំលឹកផងដែរអំពី ប្រសាសន៍លើកឡើង របស់ឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ឱ្យខេត្ត ត្បូងឃ្មុំគ្រោងនឹងប្រកាស ODFខេត្តនៅ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

photo 2024 10 30 20 48 07 photo 2024 10 30 20 48 11 photo 2024 10 30 20 54 32 photo 2024 10 30 20 54 33 photo 2024 10 30 20 54 36

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង