เว็บหวยออนไลน์

លោក កាតំម សូណាវន បានចូលរួមសិក្ខាសាលាពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងលើកទី២នៃគោលការណ៍ណែនាំស្តីពីការបង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ

ចែលរំលែក
photo 2024 10 22 16 00 56

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ លោក កាតំម សូណាវន អនុការិយាល័យអនាម័យបរិស្ថាននៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាពិនិត្យនិងពិគ្រោះយោបល់លើសេចក្តីព្រាងលើកទី២នៃគោលការណ៍ណែនាំស្តីពីការបង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារ ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ក្រោមអធិបតីភាពឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវ លោក លោកស្រីតាមបណ្តាក្រសួងស្ថាប័នទាំង៣០ និងទីប្រឹក្សាបច្ចេកទេសសរុបចំនួន៦០នាក់ ក្នុងនោះស្រី១៣នាក់។

គោលបំណងសំខាន់ៗនៃសិក្ខាសាលាមាន៖
-វឌ្ឍនភាពនៃដំណើរការរៀបចំគោលការណ៍ណែនាំ និងពិនិត្យទៅលើសេចក្តីព្រាងគោលការណ៍ណែនាំ
-ពិគ្រោះយោបល់និងប្រមូលធាតុចូលបន្ថែមទៅលើសេចក្តីព្រាងលើកទី២ នៃគោលការណ៍ណែនាំនេះ

ជាលទ្ធផល៖
អង្គសិក្ខាសាលាបានផ្តល់ធាតុចូលនូវចំណុចបទពិសោធន៍ ដែលបានអនុវត្តល្អៗកន្លងមក ដើម្បីដាក់ជាធាតុចូលក្នុងគោលការណ៍ណែនាំស្តីពីការបង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់ និងអន្តរជំនាន់-ពហុមុខងារកាន់តែប្រសើរឡើងព្រមទាំងពេញលេញថែមទៀត។

photo 2024 10 22 16 00 55 2 photo 2024 10 22 16 00 55 photo 2024 10 22 16 00 56 2 photo 2024 10 22 16 00 56 3 photo 2024 10 22 16 00 56 photo 2024 10 22 16 00 57 2 photo 2024 10 22 16 00 57 photo 2024 10 22 16 00 58 2 photo 2024 10 22 16 00 58 photo 2024 10 22 16 00 59

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522