เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង ចុះត្រួតពិនិត្យប្រគល់-ទទួល១០០% សម្រាប់ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន០៣ ខ្សែ

ចែលរំលែក
photo 2024 10 14 16 52 11

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ចុះត្រួតពិនិត្យប្រគល់-ទទួល១០០% សម្រាប់ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន០៣ ខ្សែ ប្រវែង ៦ ៣០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិគោកធ្លក ភូមិព្រៃធំ ភូមិតាភ្ញា ភូមិស្វាយពក ភូមិស្លែងកោង និងភូមិថ្លុកស្មាច់ ស្រុកជីក្រែង ខេត្រ្តសៀមរាប។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ  មេភូមិ និងប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។

ក្រោយពីបានចុះត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារ១០០% ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំប្រជុំវាយតម្លៃស្តីពីលក្ខណៈបច្ចេកទេសគណៈកម្មការអន្តរក្រសួង លទ្ធផលបានសម្រេចទទួលយកផ្លូវទាំង៣ខ្សែដោយសេចក្តីរីករាយ៕

photo 2024 10 14 15 02 26 photo 2024 10 14 16 51 58 photo 2024 10 14 16 52 00 2 photo 2024 10 14 16 52 00 photo 2024 10 14 16 52 02 photo 2024 10 14 16 52 03 photo 2024 10 14 16 52 04 photo 2024 10 14 16 52 06 photo 2024 10 14 16 52 08 photo 2024 10 14 16 52 09 photo 2024 10 14 16 52 11 photo 2024 10 14 16 52 13

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង