
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
៤ ម៉ោងមុន ថ្ងៃទី៨ ខែឧសភា ២០២៥
នារសៀលថ្ងៃចន្ទ ១៤ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ចុះត្រួតពិនិត្យ និងវាយតម្លៃសំណង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ(អណ្ដូងទឹកស្អាត) នៅសាលាបឋមសិក្សាអូរតាពុក ភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងអាងត្រងទឹកភ្លៀងចំណុះ ៤ ម៉ែត្រគូប សម្រាប់ថវិកាកម្មវិធីឆ្នាំ ២០២០ (៤០ %) នៅភូមិអណ្ដូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។