ឯកឧត្តម ហួត សារឹម បានដឹកនាំមន្ត្រីជំនាញ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៅខេត្តព្រះសីហនុ
- ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៤:០៥ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

ខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីជំនាញ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ៕

