លោកស្រី យ៉ុន ផល្លា  ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍  បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី​ សួនដំណាំគ្រួសារ​ និងរបៀបធ្វើជីកំប៉ុស្តដល់គ្រួសារសហគមន៍

Share
photo 2024 09 27 11 37 47 2

ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤​ លោកស្រី យ៉ុន ផល្លា  ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍​ និងលោក​ស្រី នូ ស៊ីថា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍  បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី​ សួនដំណាំគ្រួសារ​ និងរបៀបធ្វើជីកំប៉ុស្តដល់គ្រួសារសហគមន៍ចំនួន ២០នាក់ ស្រី១៦នាក់  នៅភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ​ ស្រុកមេសាង ដោយមានការចូលរួមសម្របសម្រួលពី​ កញ្ញា មឿន​ ធីតា សមាជិកក្រុមប្រឺក្សាឃុំស្វាយជ្រុំ ។​

 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង:

– បង្កើនការយល់ដឹងពីតួនាទី​ និងសារៈសំខាន់នៃសួនដំណាំគ្រួសារ។

– ចែករំលែកបទពិសោធន៍នៃការរៀបចំសួនគ្រួសារ

– បច្ចេកទេសជាមូលដ្ឋានក្នុងការដាំដុះ

– របៀបធ្វើជីកំប៉ុស។

 

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះសិក្ខាកាមនិងមានចំណេះដឹងបន្ថែមទៀត ក្នុងរៀបចំដាំដុះជាសួនបន្លែតាមគ្រួសារតាមស្ដង់ដាបច្ចេកទេស ដើម្បីបង្កើនចំណូលបានច្រើនជាមុនបន្ថែមទៀត។

photo 2024 09 27 11 37 46 photo 2024 09 27 11 37 47 2 photo 2024 09 27 11 37 47 3 photo 2024 09 27 11 37 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង