ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមពិធីអបអរសាទរពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ (National Day of the Republic of Korea)

Share
photo 2024 09 27 13 33 50 4

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកម្មវិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ (National Day of the Republic of Korea) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលកម្មវិធីនេះមានការអញ្ជេីញចូលរួមដោយលោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: តំណាងក្រសួងស្ថាប័ននានា និងអង្គទូតជាច្រើនរូបផងដែរ។

 

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េនេះឡើង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងធ្វើឱ្យពិធីនេះកាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសចំពោះឆ្នាំ២០២៤នេះ ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅប្រទេសកូរ៉េនាពេលកន្លងទៅ បានធ្វើឱ្យមិត្តភាព និងការសហការគ្នាកាន់តែមានភាពរឹងមាំបន្ថែមទៀត។

photo 2024 09 26 19 26 11 2 photo 2024 09 26 19 26 11 photo 2024 09 27 13 33 50 2 photo 2024 09 27 13 33 50 3 photo 2024 09 27 13 33 50 4 photo 2024 09 27 13 33 50

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង