ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម

Share
photo 2024 09 23 21 05 31

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អភិបាលរង នៃគណៈអភិបាលខេត្ត ទីប្រឹក្សាក្រសួង និងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម។

 

ក្រោយពីស្តាប់ របាយការណ៍បូកសរុបរបស់លោកប្រធានមន្ទីររួច ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានសមិទ្ធផលយ៉ាងច្រើន និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ មានសសរស្តម្ភ ៤សំខាន់ រួមមាន (១).ការកសាងហេដ្ឋារចនាសម្ព័ន្ធ (២).ការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ (៣). ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង (៤).ការពង្រឹងសេវារដ្ឋបាល និងកិច្ចការទូទៅ។

 

បន្ទាប់មក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ១ខ្សែក្រាលកម្រាលកៅស៊ូ ២ជាន់ ប្រភេទ DBST នៅឃុំស្រក ស្រុកកំពង់សៀម ទៅឃុំបុសខ្នុរ ស្រុកចំការ មានប្រវែង ៣ ០០០ម៉ែត្រ អនុវត្តដោយនាយកដ្ឋានកងវិស្វកម្ម ក្រសួងការពារជាតិ និងបានបន្តទៅពិនិត្យមើលការដ្ឋានសាងសង់ស្ពានបេតុង អាមេ ដែលមានប្រវែង ៣០ម ទទឹង ៨ម អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ស្ពានត្រដក់ពង) ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានអញ្ជើញទៅពិនិត្យផ្លូវបន្តទៀត ចាប់ពីភូមិ ព្រែកទក់ ដល់ភូមិវាលបំពង់ ឃុំខ្ពបតាងួន ប្រវែង ១៣ ៤០០ម៉ែត្រ ដែលរងផលប៉ះពាល់ដោយលិចទឹកជំនន់ទន្លេមេគង់ គិតមកដល់ថ្ងៃទី២៣ ខែកញ្ញា នេះ លិចអស់ចំនួន ៨០០មហើយ។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានណែនាំដល់មន្រ្តីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ត្រូវបន្តតាមដានកម្ពស់ទឹក និងតាមដានជំនន់ទឹកលិចឱ្យបានជាប្រចាំ ដើម្បីធ្វើរបាយការណ៍ ផ្ញើជូនថ្នាក់ដឹកនាំក្រសួង ស្នើសុំអន្តរាគមន៍ពីការខូចខាតផ្លូវ នៅពេលដែលទឹកស្រកទៅវិញ៕

photo 2024 09 22 14 38 05 photo 2024 09 23 15 25 26 photo 2024 09 23 21 05 27 photo 2024 09 23 21 05 28 2 photo 2024 09 23 21 05 28 photo 2024 09 23 21 05 29 photo 2024 09 23 21 05 30 photo 2024 09 23 21 05 31 photo 2024 09 23 21 05 32 photo 2024 09 23 21 05 33 photo 2024 09 23 21 05 35 photo 2024 09 23 21 05 37 2 photo 2024 09 23 21 05 37 photo 2024 09 23 21 05 38 2 photo 2024 09 23 21 05 38 photo 2024 09 23 21 05 39

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង