เว็บหวยออนไลน์

លោក ធីម សុធារ៉ា ដឹកនាំមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់​ ចុះសួរសុខទុក្ខ​ និងសំណេះសំណាល​និងផ្តល់ជូនគ្រឿងឧបភោគមួយចំនួនដល់គ្រួសារអតីតយុទ្ធជនដែលរស់នៅក្នុងភូមិ​ប៊ុន​ រ៉ានីសែនជ័យ​ដំណាក់ត្រយឹង​ ឃុំព្រងិល​ ស្រុកភ្នំក្រវាញ​

ចែលរំលែក
photo 2024 09 08 03 52 51 2

ខេត្តពោធិ៍សាត់៖ព្រឹកថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០២៤​ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភវឌ្ឍន៍ខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ​ព្រមទាំងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់​ បានចុះសួរសុខទុក្ខ​ និងសំណេះសំណាល​និងផ្តល់ជូនគ្រឿងឧបភោគមួយចំនួនដល់គ្រួសារអតីតយុទ្ធជនដែលរស់នៅក្នុងភូមិ​ប៊ុន​ រ៉ានីសែនជ័យ​ដំណាក់ត្រយឹង​ ឃុំព្រងិល​ ស្រុកភ្នំក្រវាញ​ ដែលជាសម្ព័នភាពជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ ។ នាឱកាសនោះដែរ​ លោកបានប្រធានមន្ទីរ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីជូនបងប្អូនគ្រួសារអតីតយុទ្ធជនទាំង៦២៨​ គ្រួសារដែលបានរស់នៅទីកន្លែងនោះ​ ព្រមទាំងបានជូនពរជ័យដល់បងប្អូនទាំងអស់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះសូមជួបតែសេចក្តីសុខ​ សុខភាពល្អ​ និងរកសុីទទួលទានមាន​ បាន​គ្រប់ក្រុមគ្រួសារ។

ក្នុងការចុះសាកសួរសុខទុក្ខនេះផងដែរក្រុមការងារក៏បានផ្តល់នូវគ្រឿងឧបភោគ​ជូនពួកគាត់​ ដោយមួយគ្រួសារទទួលបាន៖

-​ អង្ករចំនួន១០​ គីលឡូក្រាម

-​ មី១កេស

-ទឹកសុីអុីវ​-ទឹកត្រី៦​ដប

-គ្រប់ពូជបន្លែ​១កញ្ចប់ (គ្រាប់ពោត​ សណ្តែកគួ​  ត្រកួន​ )

-​ ថវិកា​ ៤០​ ០០០​រៀល​

photo 2024 09 08 03 52 51 2 photo 2024 09 08 03 52 51 photo 2024 09 08 03 52 52 photo 2024 09 08 03 52 53 2 photo 2024 09 08 03 52 53 photo 2024 09 08 03 52 54 photo 2024 09 08 03 52 55 2 photo 2024 09 08 03 52 55 photo 2024 09 08 03 52 56 photo 2024 09 08 03 52 57 2 photo 2024 09 08 03 52 57

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522