ឯកឧត្ដម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមប្រជុំស្តីពី ការពិនិត្យឡើងវិញលើការងារវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) 

Share
photo 2024 09 03 11 41 17

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ អនុប្រធានអចិន្ត្រៃយ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួលគម្រោងវិនិយោគសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  រួមជាមួយឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង និងលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ  (RRCIP) ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) និងលោក ឈិត វង្សីវិសុទ្ធ នាយករងខុទ្ទកាល័យ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន  (JICA)  សរុបចំនួន ៩១រូប។

 

គោលបំណងកិច្ចប្រជុំ គឺពិនិត្យឡើងវិញលើការងារវឌ្ឍនភាពនៃការអនុវត្តគម្រោង (Tripartite Portfolio Performance Review) ដើម្បីកំណត់បញ្ហាប្រឈមនានា និងស្នើជាដំណោះស្រាយក្នុងការអនុវត្តគម្រោងឱ្យទទួលបានប្រសិទ្ធភាព ដោយឡែកគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ (RRCIP) របស់ក្រសួងអភិវឌ្ឍន៍ជនបទមានការកោតសរសើរចំពោះវឌ្ឍនភាព និងអាចយកជាគំរូលើបទពិសោធន៍ក្នុងការជ្រើសរើសទីប្រឹក្សាបច្ចេកទេសគ្រោងប្លង់លម្អិត និងការត្រួតពិនិត្យការអនុវត្តគម្រោង៕

photo 2024 09 03 11 41 17 photo 2024 09 03 11 41 19 photo 2024 09 03 11 41 20 photo 2024 09 03 11 41 21 photo 2024 09 03 11 41 24 photo 2024 09 03 11 41 25

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង