ឯកឧត្តម ហួត សារឹម អញ្ជើញដឹកនាំគណៈកម្មាការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន

Share
photo 2024 08 28 17 16 03

ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៖ នាថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨  ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន អនុវត្តដោយ  នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកភស្តភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រួមមាន៖

 

១. គម្រោងទី១ ៖  ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ១ខ្សែ ប្រវែង ៣ ២០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំទ្បូត ខេត្តបាត់ដំបង

២. គម្រោងទី២ ៖ ការងារស្តារទ្បើងវិញផ្លូវក្រាលល្បាយភ្នំចំនួន ២ខ្សែ ប្រវែងសរុប ១០ ៧០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអូរទឹកភ្លាវ ឃុំស្ទឹងត្រង់ ឃុំអណ្តូង និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជាលទ្ធផលក្រោយពីបានត្រួតពិនិត្យ គុណភាព បច្ចេទេស និងសោភណ្ឌភាពរួចមក គណៈកម្មាការបានឯកភាពបញ្ចប់សុពលភាពការងារទាំងពីរគម្រោងខាងលើ៕

photo 2024 08 28 17 16 00 photo 2024 08 28 17 16 01 photo 2024 08 28 17 16 02 photo 2024 08 28 17 16 03 photo 2024 08 28 17 16 04 photo 2024 08 28 17 16 06 photo 2024 08 28 17 16 07

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង