មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ “ជីវិតយើង សង្គមយើង”
- ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក ឈន ឈឿន ប្រធានការិយាល័យនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមជាវាគ្មឹន ក្នុងកម្មវិធីសន្ទនាមតិ “ជីវិតយើង សង្គមយើង” ដែលបានរៀបចំនិងសម្របសម្រួល ដោយលោក ថុល ងនថៃ អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យុក្នុងស្រុក និងក្រៅស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធីសន្ទាមតិនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន ផ្តោតលើប្រធានបទស្តីពី ត្រៀមឆ្លើយតបការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងរដូវទឹកជំនន់ ដោយមានការផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook របស់វិទ្យុជាតិកម្ពុជាផងដែរ៕
