ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង និងកម្មវិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងជាមួយស្ថាប័ន ដៃគូ ក្នុងការអនុវត្ត “គម្រោងលើកកម្ពស់ការចាប់ផ្តើមជាមួយសុខភាពល្អ”
- ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហ្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង និងកម្មវិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងជាមួយស្ថាប័ន ដៃគូ ក្នុងការអនុវត្ត “គម្រោងលើកកម្ពស់ការចាប់ផ្តើមជាមួយសុខភាពល្អ” សម្រាប់រយៈពេល ៣ឆ្នាំ របស់អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International Cambodia) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ រួមជាមួយ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូពាក់ព័ន្ធនានា សរុបប្រមាណ ១០០នាក់៕

