ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ”។
- ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១១:៥៥ ព្រឹក
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ចែលរំលែក

នាព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត បានសម្ដែងការអបអរសារទរ និងគោរពជូនពរ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយជាថ្ងៃប្រវត្តិសាស្ដ្រនៃពិធីបើកការដ្ឋាន “គម្រោងព្រែកជីកហ្វូណនតេជោ”។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត បានសម្ដែងការអបអរសារទរ និងគាំទ្រយ៉ាងពេញទំហឹងតាមរយៈ ការវាយជួង ទូងស្គរ និងវាយឃ្មោះ នៅតាមបរិវេណនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ធានី ខេត្ត ជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
