เว็บหวยออนไลน์

លោកស្រី ជី ថាវី បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយអន្តរាគមន៍ ជួយប្រជាពលរដ្ឋនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ពីជំនន់ស្ទឹងព្រែកត្នោត

ចែលរំលែក
photo 2024 07 31 20 16 28 2

ខេត្តកណ្តាល៖ នាថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ សង្កាត់មួយចំនួនក្នុងក្រុងតាខ្មៅនិងឃុំមួយចំនួន ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលបានទទួលរងគ្រោះដោយសារជំនន់ស្ទឹងព្រែកត្នោត ក្នុងនោះផងដែរដោយទទួលបានការណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួយអន្តរាគមន៍ភ្លាមៗ ជូនប្រជាពលរដ្ឋនៅភូមិអាចម៍កុក (នៅទីតាំងទំនប់ ៩៤ និងទំនប់៩៦) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបាននិងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់ពីស្ទឹងព្រែកត្នោត និងខេត្តកំពង់ស្ពឺ បណ្តាលឱ្យមានការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជា ៤០៤គ្រួសារ។

 

ក្នុងនោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមជួយអន្តរាគមន៍ភ្លាមៗ ដល់បងប្អូនប្រជាពលរដ្ឋដែលលិចលង់លំនៅដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានឡើងមកសាងសង់រោងតង់នៅទីទួលសុវត្ថិភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋានបានធ្វើការផ្គត់ផ្គង់ទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីតាំង (ទំនប់៩៤ និងទំនប់៩៦) នៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ដែលក្នុងនោះក្រុមការងារមន្ទីរ បានដាក់ធុងស្តុកទឹកចំណុះ ១០០០លីត្រ ចំនួន ២ធុង អមដោយធុងទឹកចំណុះ ២០០លីត្រ ចំនួន ២៤ធុង និងប៊ីដុងទឹកចំណុះ ២០លីត្រ ចំនួន ១៥០ប៊ីដុង

ព្រមទាំងបានសាងសង់បង្គន់អនាម័យជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ផងដែរ។

 

បច្ចុប្បន្នក្រុមការងារមន្ទីរបាននិងកំពុងបន្តការងារផ្គត់ផ្គង់ទឹកស្អាតជាប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ រហូតទឹកជំនន់នេះស្រកទៅវិញ ដែលអាចឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅតាមលំនៅដ្ឋានរៀងៗខ្លួនដូចដើមវិញ។

photo 2024 07 31 20 16 27 photo 2024 07 31 20 16 28 2 photo 2024 07 31 20 16 28 photo 2024 07 31 20 16 29 2 photo 2024 07 31 20 16 29 3 photo 2024 07 31 20 16 29

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522