ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងពិធីប្រកាសតែងតាំង ឯកឧត្ដម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
- ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:៤១ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមភ្ញៀវជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី ៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងពិធីប្រកាសតែងតាំង ឯកឧត្ដម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា៕

