មន្ត្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ មន្ត្រីបច្ចេកទេស នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ចុះត្រួតពិនិត្យនិងវាយតម្លៃប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទដំណាក់កាលទី១ លើការងារសាងសង់អណ្តូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៣កន្លែង នៅស្រុកភ្នំស្រុក
- ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្ដបន្ទាយមានជ័យ ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុ ឌីណុច ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោកសាន ពិសិដ្ឋ អនុប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអមដំណើរ លោក ឡោ សុខា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងមន្ត្រីបច្ចេកទេស នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យនិងវាយតម្លៃប្រព័ន្ធផ្គត់ផ្គង់ទឹកជនបទដំណាក់កាលទី១ (៤០%) មានសកម្មភាពការងារដូចជា ពិនិត្យការងារសាងសង់អណ្តូងធន់នឹងការប្រែប្រួលអាកាសធាតុចំនួន៣កន្លែង មានភូមិគោកក្រោលចំនួន២ ស្ថិតក្នុងឃុំស្រះជីក និងភូមិត្រពាំងថ្មខាងត្បូងចំនួន១ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក និងពិនិត្យការងារសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន១កន្លែង ស្ថិតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ដែលប្រើប្រាស់ថវិកាជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤៕
