មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ

Share
photo 2024 07 10 16 05 46

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤ ស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ (PWG) នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមមាន ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ (PWG) ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត

សរុបអ្នកចូលរួម ចំនួន ៦៤រូប ស្រ្តី១៧រូប។

 

ក្នុងឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ (PWG) និងក្រុមការងារលេខាធិការដ្ឋាន (PWG) ដែលមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាសេនាធិការ សម្រេចបានលទ្ធផលដូចខាងក្រោម៖

 

–  ស្រុកបាកាន    វិស័យផ្គត់ផ្គង់ទឹកស្អាត 86.08%    វិស័យអនាម័យ 92%

–  ស្រុកកណ្តៀង    វិស័យផ្គត់ផ្គង់ទឹកស្អាត 86.53%    វិស័យអនាម័យ 82%

–  ស្រុកក្រគរ    វិស័យផ្គត់ផ្គង់ទឹកស្អាត 86.10%    វិស័យអនាម័យ 81%

–  ស្រុកតាលោសែនជ័យ  វិស័យផ្គត់ផ្គង់ទឹកស្អាត 88.57%    វិស័យអនាម័យ 96%

–  ស្រុកវាលវែង    វិស័យផ្គត់ផ្គង់ទឹកស្អាត 83.86%    វិស័យអនាម័យ 65%

–  ស្រុកភ្នំក្រវាញ    វិស័យផ្គត់ផ្គង់ទឹកស្អាត 93.37%    វិស័យអនាម័យ 92%

–  ក្រុងពោធិ៍សាត់    វិស័យផ្គត់ផ្គង់ទឹកស្អាត 93.70%    វិស័យអនាម័យ 95%

សរុបរួមទូទាំងខេត្ត  វិស័យផ្គត់ផ្គង់ទឹកស្អាត 88.02%    វិស័យអនាម័យ 87%

 

ក្នុងកិច្ចថ្ងៃនេះដែរមានបទបង្ហាញចំនួន៥ ដូចខាងក្រោម៖

១-របាយការណ៍វឌ្ឍនភាពការប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្ត របស់ការិយាល័យផ្គត់ផ្គង់ទឹកជនបទ។

២-របាយការណ៍វឌ្ឍនភាពការប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្ត របស់ការិយាល័យថែទាំសុខភាពជនបទ។

៣-បទបង្ហាញស្តីពី លទ្ធផលការងាររបស់រដ្ឋាករទឹកពោធិ៍សាត់ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្ត។

៤-បទបង្ហាញអំពីសមិទ្ធិផលគម្រោងទឹកស្អាត និងអនាម័យ នាំមកនូវសេចក្តីថ្លៃថ្នូរ របស់អង្គការអនាគតកុមារ (AK)។

៥-បទបង្ហាញអំពី គម្រោងសហគមន៍កាន់តែប្រសើរ (វគ្គ២) របស់អង្គការអភិវឌ្ឍន៍ជីវភាពកសិករ។

 

ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធាន PWG បានលើកសំណូមពរ និងទិសដៅការងារសម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងខេត្តពោធិ៍សាត់គឺ៖

-ស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលជាលេខាធិការដ្ឋាន PWG បន្តកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធ អង្គការដៃគូនានា អជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ដើម្បីជួយពង្រឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យឲ្យបានដល់សម្រេចគោលដៅឆ្នាំ២០៣០ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រើប្រាស់ (១០០%) ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមាន អនាម័យ ប្រកបដោយនិរន្ដរភាព។

-ស្នើសុំឱ្យក្រុមការងារ PWG រួមមានមន្ទីរពាក់ព័ន្ធ អង្គការដៃគូ ជួយសហការ និងគាំទ្រ ដើម្បីប្រកាសស្រុកតាលោសែនជ័យ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅចុងត្រីមាសទី៣ ឬដើមត្រីមាសទី៤ ឆ្នាំ២០២៤ នាពេលខាងមុខ។

-ស្នើសុំឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តាំងចិត្តឲ្យបានខ្ពស់ក្នុងការចូលរួមផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

-ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ត្រូវចេះសន្សំសំចៃទឹក ទាំងទឹកសុវត្ថិភាព និងទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ដើម្បីបញ្ចៀសបាននូវការខ្វះទឹកប្រើប្រាស់នារដូវប្រាំង។

 

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

photo 2024 07 10 16 05 44 2 photo 2024 07 10 16 05 44 photo 2024 07 10 16 05 46 2 photo 2024 07 10 16 05 46 photo 2024 07 10 16 05 47 photo 2024 07 10 16 05 49 photo 2024 07 10 16 05 50 photo 2024 07 10 16 05 51 photo 2024 07 10 16 05 53 photo 2024 07 10 16 05 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង