ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅសាលាបឋមសិក្សា មា នក ស្រុកសាមគ្គីមានជ័យ
៦ នាទីមុន ថ្ងៃទី១ ខែមិថុនា ២០២៥
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសផ្លូវជនបទ ដឹកនាំដោយលោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ទទួលបន្ទុកការងារផ្លូវជនបទ បានអមដំណើរក្រុមការងារបច្ចេកទេសមកពីនាយកដ្ឋានផ្លូវលំជនបទ ចុះពិនិត្យ និងសិក្សាខ្សែផ្លូវចំនួន ០៦ខ្សែ ប្រវែង ៥០ ៥០០ម៉ែត្រ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
ក្នុងគោលបំណង ដើម្បីលើកផែនការធ្វើការកែលម្អឱ្យមានលក្ខណៈល្អប្រសើរ សម្រួលដល់ការធ្វើចរាចរដឹកដំណាំកសិកម្ម របស់ប្រជាកសិករ ការធ្វើដំណើរទៅមណ្ឌលសុខភាពរបស់ស្រ្តីមានផ្ទៃពោះ ចាស់ជរា អ្នកជំងឺ និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្សក្នុងតំបន់ជនបទ។