ឯកឧត្តម ភួង សោភា បានដឹកនាំក្រុមការងារបេសកកម្មនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ១ខ្សែ នៅខេត្តប៉ៃលិន

Share
photo 2024 05 14 17 11 51

ខេត្តប៉ៃលិន ៖ នាថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបេសកកម្មនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពី លោក អ៊ួង ប៊ុណ្ណាកា អគ្គនាយករងបច្ចេកទេស និងជាប្រធានគ្រប់គ្រងគម្រោង និងតំណាងក្រុមហ៊ុនទទួលការសាងសង់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ១ខ្សែ នៅខេត្តប៉ៃលិន។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ០១ខ្សែ ប្រវែង ១៥,៤៣៨គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវម្ខាងៗក្រាលកៅស៊ូមួយជាន់ (SBST) ប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិសំបូរ ឃុំសាលាក្រៅ ទៅដល់ភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងមានសំណង់សិល្បការ្យមួយចំនួនរួមមាន ស្ពាន ១កន្លែង, លូប្រអប់ ០១កន្លែង, លូមូលកាត់ផ្លូវ ៤៨កន្លែង។

 

ផ្លូវនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបច្ចុប្បន្នសម្រេចបានប្រមាណ ១៣,៨៩ %៕

 

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន រួមមានលោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋជាអ្នកទទួលផលរស់នៅអមសងខាងផ្លូវ, តំណាងក្រុមហ៊ុនទទួលការសាងសង់, និងមន្រ្តីជំនាញទទួលបន្ទុកអនុវត្តគម្រោង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ណែនាំក្រុមហ៊ុនសាងសង់ ឱ្យអនុត្តការងារតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ព្រមទាំងបានសំណូមពរប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់រថយន្តដឹកលើសទម្ងន់កំណត់៕

photo 2024 05 14 17 11 50 photo 2024 05 14 17 11 51 photo 2024 05 14 17 11 53 photo 2024 05 14 17 11 54 photo 2024 05 14 17 11 57

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង