ក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ខេត្តបាត់ដំបង
- ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ

ខេត្តបាត់ដំបង៖ ក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានចុះសិក្សាលើផែនការគម្រោងអភិវឌ្ឍន៍ភូមិ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែឧសភា ឆ្នាំ២០២៤ ក្នុងភូមិគោលដៅចំនួន ៦ភូមិ រួមមាន៖
– បានចុះសិក្សាគម្រោងផ្លូវ០១ខ្សែ ប្រវែង ២០០០ម៉ែត្រ និងស្តាប្រឡាយចំនួន ០២ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង
– បានចុះសិក្សាគម្រោងផ្លូវ០១ខ្សែ មានប្រវែង៣០០០ម៉ែត្រ សំណង់ស្ទាក់ទឹក ២កន្លែង និងលូមូលចំនួន ២កន្លែង នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង
– បានចុះសិក្សាគម្រោងប្រព័ន្ធចែកចាយទឹកខ្នាតតូចចំនួន ២កន្លែង នៅភូមិកណ្តាល ឃុំស៊ុង និងភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង
– បានចុះសិក្សាគម្រោងកែលម្អបរិស្ថាន នៅសាលាបឋមសិក្សាអូរជាំក្រោម និងសាលាបឋមសិក្សាស្ទឹងតូច នៅភូមិអូរជាំក្រោម និងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
