លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមជាមួយក្រុមការងារ គ.ត.វ. របស់ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានជួសផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែនៅឃុំប៉ាតាង ស្រុកលំផាត់
- ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តរតនគិរី÷ រសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
លោក អៀន អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមជាមួយក្រុមការងារនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គតវ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអាជ្ញាធរមូលដ្ឋានមានអភិបាលរងស្រុកលំផាត់ សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំប៉ាតាង
បានបើកការដ្ឋានជួសផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែប្រវែង ៩ ០០០ម៉ែត្រ ជាគម្រោងផ្លូវរងការខូចខាតដោយទឹកជំនន់ឆ្នាំ២០២៣ ស្ថិតនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ។
