ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តន៍ផែនការសកម្មភាព និងផែនការថវិកា ស្តីពីការងារអភិវឌ្ឍន៍ជនជាតិភាគតិច

Share
photo 2024 05 09 08 56 59

ខេត្តក្រចេះ៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តន៍ផែនការសកម្មភាព និងផែនការថវិកា ស្តីពីការងារអភិវឌ្ឍន៍ជនជាតិភាគតិច ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សុត សឿង   អនុរដ្ឋលេខាធិការ លោក ទូច ស៊ីផាត   អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ លោក លឹម ជាវហាវ ប្រធានមន្ទីរនិងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទែសនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ។

 

គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះ មានជនជាតិដើមភាគតិចរស់នៅចំនួន ០៧គឺ៖ ជនជាតិព្នង កួយ ស្ទៀង ខោញ មិល ថ្មូន និងក្រោល ដែលមានប្រជាជនសរុប១៥០.១៤៨នាក់  ស្រី២៥.១៨០នាក់ ស្មើនឹង ១១.២១៤គ្រួសារ ដែលមានភាសា ប្រពៃណី វប្បធម៌ ទំនៀមទំលាប់ប្រហាក់ប្រហែលគ្នា និងភាគច្រើនរស់នៅជាសហគមន៍ប្រមូលផ្តុំ ស្ថិតនៅតាមតំបន់ភ្នំ ខ្ពង់រាប និងជិតប្រភពទឹកអូរ ព្រែក ជ្រោះ ដើម្បីប្រកបរបរ កសិកម្មតាមបែបធម្មជាតិ ស្ថិតនៅស្រុកចំនួន ៤ រួមមាន ស្រុកសំបូរ ស្រុកអូរគ្រៀងសែនជ័យ ស្រុកចិត្របុរី និងស្រុកស្នួល។

photo 2024 05 09 08 56 58 photo 2024 05 09 08 56 59 2 photo 2024 05 09 08 56 59 3 photo 2024 05 09 08 56 59 photo 2024 05 09 08 57 00 2 photo 2024 05 09 08 57 00 photo 2024 05 09 08 57 01

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង