ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងទឹកបានចំនួន ០២អណ្ដូង នៅស្រុកក្រវ៉ាញ និងស្រុកតាលោសែនជ័យ
- ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងទឹកបានចំនួន ០២អណ្ដូង ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងអំឡុងពេលគ្រោះរាំងស្ងួត ដែលអណ្តូងទាំង២ នេះស្ថិតក្នុងគោលដៅគ្រោះរាំងស្ងួត ស្ថិតនៅក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ និងនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
ជាមួយគ្នានេះដែរ ក្រុមការងារកំពុងបន្តការខួងអណ្តូងថ្មីជូនប្រជាពលរដ្ឋ អណ្តូងទី០៥ ស្ថិតនៅភូមិសំសាន ឃុំតាលោ ស្រុតាលោសែនជ័យ ខេត្តពោធិ៍សាត់៕
