ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់
- ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់ដែលខូច បានចំនួន ៤អណ្តូង ដើម្បីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕
