លោក យន់ សារ៉ោម បានសហការជាមួយអាជ្ញាធរដែនដីស្រុកកែវសីមា មានមេឃុំ មេភូមិ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ចំនួន២ឃុំ
- ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ
Share

ខេត្តមណ្ឌលគិរី៖ ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរ បានសហការជាមួយអាជ្ញាធរដែនដីស្រុកកែវសីមាមានមេឃុំ មេភូមិបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់ចំនួន២ឃុំ ក្នុងស្រុកកែវសីមា ដោយពិនិត្យស្ថានភាពទឹកអណ្តូងស្នប់នៅតាមភូមិសាស្រ្តក្នុងឃុំស្រែព្រះ និងស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរីស្ថានភាពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅមានគ្រប់គ្រាន់ដំណើរការធម្មតាទាំងពីរឃុំ។
ដោយឡែកអណ្តូងស្នប់មានការខូចស្នប់មួយចំនួនតូចមន្ទីរនឹងចាត់ក្រុមការងារមកជួសជុលឲ្យបានទាន់ពេលនៅថ្ងៃខាងមុខ។
មន្ទីរនឹងឲ្យអាជ្ញាធរជួយផ្តល់ព័ត៌មានការខ្វះខាតទឹកនៅតាមមូលដ្ឋានឲ្យបានជាប្រចាំ។






