លោកអគ្គនាយករងបច្ចេកទេស អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី កម្មវិធីទឹកស្អាត និងអនាម័យដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

Share
photo 2024 04 29 09 21 43

ខេត្តក្រចេះ ៖ នាថ្ងៃចន្ទ ៦រោចដល់ថ្ងៃពុធ ៨រោច ត្រូវនឹងថ្ងៃទី២៩ ខែមេសានិងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊រ ប៊ុនី ខេត្តក្រចេះ លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីពី កម្មវិធីទឹកស្អាត និងអនាម័យដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលានេះមានការចូលរួមពីគ្រប់នាយកដ្ឋានពាក់ព័ន្ធ តំណាងមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី កំពង់ធំ និងខេត្តស្ទឹងត្រែងសរុបចំនួន ២៧នាក់ ស្រី ៥នាក់ ក្នុងមានគោលបំណងដូចខាងក្រោមនេះ ៖

១- ការបង្ហាញពីទិដ្ឋភាពទូទៅអំពីវិស័យទឹកស្អាត អនាម័យ និងអាកាសធាតុនៅប្រទេសកម្ពុជា
២- ការវិភាគហានិភ័យអាកាសធាតុចំពោះវិស័យទឹក និងអនាម័យ
៣- កំណត់អត្តសញ្ញាណដំណោះស្រាយអាទិភាពសម្រាប់ទឹកស្អាត និងអនាម័យនៅកម្រិតមូលដ្ឋាន ថ្នាក់ខេត្ត និងស្វែងរកការគាំទ្រ
៤- បង្កើតបញ្ជីដំណោះស្រាយដែលបានស្នើ និងកំណត់ដោះស្រាយជាអាទិភាព
៥- បង្កើតផែនការបន្តលើផែនការសកម្មភាពការវិភាគហានិភ័យអាកាសធាតុសម្រាប់ទឹកស្អាត និងអនាម័យ ៕
photo 2024 04 29 09 21 43

photo 2024 04 29 09 21 44

photo 2024 04 29 09 21 45 2

photo 2024 04 29 09 21 45

photo 2024 04 29 09 21 47

photo 2024 04 30 07 49 07

photo 2024 05 01 21 26 11

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង