
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី រលាប្អៀរ បរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម៉ោង ៥:១១ ល្ងាច
រសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបលើកទី ៦៦ ថ្ងៃបុណ្យឯករាជ្យជាតិ ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ថ្ងៃ ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៅមណ្ឌលសួនច្បារ ខាងកើតវិមានឯករាជ្យ។