លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះជួយឃុំឈានឡើង និងក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ទៅពិនិត្យទំនប់ស្ទាក់ទឹកភ្លៀងសហគមន៍ ប្រវែង ២០០ម៉ែត្រ × ២៨០ម៉ែត្រ និងសំណង់សិល្បការ្យចំនួន ៣កន្លែង ស្ថិតនៅភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
- ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
Share

កំពង់ឆ្នាំង÷ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះជួយឃុំឈានឡើង និងក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹកនិងឧតុនិយម ទៅពិនិត្យទំនប់ស្ទាក់ទឹកភ្លៀងសហគមន៍ ប្រវែង ២០០ម៉ែត្រ × ២៨០ម៉ែត្រ និងសំណង់សិល្បការ្យចំនួន ៣កន្លែង ស្ថិតនៅភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម នឹងចុះសិក្សាលម្អិត ដើម្បីឈានទៅស្តារសំណង់ខាងលើ ឱ្យបានលឿនជាទីបំផុត។
