เว็บหวยออนไลน์

ឯកឧត្តម ហាប់ អូម៉ាលី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែមេសា និងត្រីមាសទី១ ព្រមទាំងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។

ចែលរំលែក
photo 2024 04 26 12 22 00

ខេត្តប៉ៃលិន÷ នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ខែមេសា និងត្រីមាសទី១ ព្រមទាំងទិសដៅការងារខែឧសភា ឆ្នាំ២០២៤​ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។

ក្នុងឱកាសនោះដែរឯកឧត្តមណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទត្រូវ÷

-ត្រូវជំរុញរាល់ អង្គការដៃគូ ដែលអនុវត្តការងារពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ផ្តល់របាយការណ៍មកមន្ទីរ ព្រមទាំងបញ្ចូលក្នុងរបាយការណ៍មន្ទីរ។

-ជាពិសេសត្រូវអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចុះមូលដ្ឋាន ពិនិត្យ ស្រះទឹក អណ្តូងស្នប់ និងជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋ ព្រមទាំងរៀបចំសំណើ និងត្រៀមកម្លាំង ឧបករណ៍ សម្ភារៈជួសជុល និងទឹកផឹកពីដុង(២០លីត) បើមានសំណើអន្តរាគមន៍។

-ត្រូវចេះសាមគ្គីផ្ទៃក្នុង ដើម្បីរួមគ្នាអនុវត្តការងារឲ្យសម្រេចជូនអង្គភាពនិងក្រសួង។

បន្ទាប់មកឯកឧត្តមបានចុះពិនិត្យទីតាំងអូររីងស្ងួត និងស្រះទឹកសហគមន៍អូដូនតាក្រោម(គាំទ្រដោយមន្ទីរ) ស្ថិតនៅភូមអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឯកឧត្តម ប៉ាន់ប្រមាណ្រះនោះនឹងរីងស្ងួត ក្នុងចន្លោះ១-២សប្តាហ៍ទៀត បើពុំមានភ្លៀង ដូចនេះស្នើមន្ទីរត្រូវចុះតាមដាន ពិនិត្យ និងត្រៀមការអន្តរាគមន៍។

photo 2024 04 26 12 22 00 photo 2024 04 26 12 22 01 2 photo 2024 04 26 12 22 01 photo 2024 04 26 12 22 02 photo 2024 04 26 12 22 03 photo 2024 04 26 12 22 04 2 photo 2024 04 26 12 22 04 photo 2024 04 26 12 22 09 photo 2024 04 26 12 22 10 photo 2024 04 26 12 22 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522