

សាររបស់រដ្ឋមន្ត្រី
ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានផ្លូវលំជនបទដូចខាងក្រោម៖
១. ផ្អែកសមិទ្ធផល ដែលមានស្រាប់ នាយកដ្ឋានត្រូវខិតខំជម្រុញបង្កេីន សមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីកសាងប្រទេសកម្ពុជាលើវិស័យអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ។
២.ត្រូវពង្រឹងលេីយន្តការត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវ នៃគម្រោងដែលកំពុងអនុវត្តឱ្យកាន់តែមានប្រសិទធភាពខ្ពស់។
៣. ត្រូវសិក្សាបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ដើម្បីស្ថាបនាផ្លូវ ឱ្យមានគុណភាព និងអាចប្រេីប្រាស់បានយូអង្វែង។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទត្រូវជំរុញទៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ។
៤.ការធ្វើលទ្ធកម្មដេញថ្លៃស្ថាបនាផ្លូវជនបទ ត្រូវធ្វើដោយតម្លាភាព និងស្របតាមនីតិវិធី ។
៥.ត្រូវរៀបចំការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីបច្ចេកទេស ដេីម្បីបំពេញការងារកាន់តែមានប្រសិទធភាពខពស់។
៦. ពិនិត្យលទ្ធភាពក្នុងការធ្វេីប្រតិភូកម្ម ការងារស្ថាបនា ថែទាំ និងជួសជុលផ្លូវ ជូនដល់បណ្តាខេត្តដែលមានសមត្ថភាព និងមានមន្រ្តីជំនាញគ្រប់គ្រាន់ ។
៧. សូមឱ្យនាយកដ្ឋានសិក្សាអំពីការដាក់លេខខ្សែផ្លូវជនបទដែលមានស្រាប់ និងកំពុងស្ថាបនា។
៨. ពង្រឹងការងារមន្ទីរពិសោធន៍ ក្នុងការត្រួតពិនិត្យសម្ភារៈ និងវត្ថុធាតុដេីមដែលត្រូវយកមកស្ថាបនាផ្លូវ និងសំណង់សិល្បការ្យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងសិក្សារកវត្ថុធាតុដេីមថ្មីៗដែលមានគុណភាពក្នុងការយកប្រេីប្រាស់ក្នុងពេលខាងមុខ។
៩.ត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ដេីម្បីធ្វេីជាសេនាធិការក្រសួង ក្នុងការសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នាយកដ្ឋានត្រូវរៀបចំរបៀបរបបប្រជុំឱ្យបានទៀងទាត់ (ប្រចាំត្រីមាស ឆមាស) ដេីម្បីតាមដានការអនុវត្តការងាររបស់នាយកដ្ឋាន។
១០. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
១១. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
១២. ត្រូវយកចិត្តទុកដាក់ដល់មន្ត្រីរាជការក្រោមឱវាទ ពិសេសមន្រ្តីដែលមានជម្ងឺ ស្ត្រីមានផ្ទៃពោះ មន្ត្រីចូលនិវត្តន៍ និង ធ្វេីការលើកទឹកចិត្ត តាមរយៈការកោតសរសើរ ការផ្តល់គ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃក្នុងក្រសួងកន្លងមក។
ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ


ឯកឧត្ដម ហាប់ អូម៉ាលី អញ្ជើញចូលសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការលើកកម្ពស់គណនេយ្យភាពការបាត់បង់និងការខូចខាតដោយគ្រោះមហន្តរាយនៅកម្ពុជា Cam Di

លោកជំទាវ ឡាយ វីរៈបុត្រ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ ២០២៥-២០៣០

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីកម្មវិធីអនាម័យ និងទឹកសម្រាប់ទាំងអស់គ្នា ជាមួយតំណាងកម្មវិធី SWA របស់អង្គការ UNICEF

ឯកឧត្តម ជួប រតនា អញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងអភិវឌ្ឍន៏ជនបទដាក់ កម្រងផ្កាគោរពវិញ្ញណក្ខន្ធវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលី ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅមហាចេតិយតំបន់ប្រវត្តិសា្រស្តយោធាតេជោកោះថ្ម X១៦ ក្នុងស្រុកមេមត់
ឯកសារនិងរបាយការណ៍ថ្មីៗ

Invitation for Bids Ministry of Rural Development

Supply, Installation and Support on the Use of License Sage 50 (Latest Version 2025) and Supply of Customization Financial Reports

Supply, Installation and Support on the Use of License Sage 50 (Latest Version 2025) and Supply of Customization Financial Reports.

The Publication of the Contract Award.
