ឯកឧត្តម សាន វិសាល អញ្ជើញចុះពិនិត្យមើលស្ថានភាពប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ចំនួន ២ ដែលមានភូមិចំនួន ០៧ ស្មើនឹង ១៧១គ្រួសារ កំពុងទទួលរងនូវការខ្វះខាតទឹកក្នុងការប្រើប្រាស់ និង បរិភោគប្រចាំថ្ងៃ

ចែលរំលែក
photo 2024 04 24 21 46 59 3

ខេត្តកំពត៖ នៅព្រឹកថ្ងៃថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម  អ៉ឹង វណ្ណា  អនុរដ្ឋលេខាធិការ ដោយមានការចូលរួមពី លោក ហ៊ សូរិន ប្រធានមន្ទីរ និងមន្ត្រីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ព្រមទាំងលោកស្រី ងិន ផលរ័ត្ន អភិបាលក្រុងបូកគោ លោកចៅសង្កាត់ និងមេភូមិ បានចុះពិនិត្យមើលស្ថានភាពប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ចំនួន២ ដែលមានភូមិចំនួន០៧ ក្នុងនោះមានភូមិចំនួន០៣ ស្មើនឹង ១៧១គ្រួសារ កំពុងទទួលរងនូវការខ្វះខាតទឹកក្នុងការប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ។

 

ក្រោយពីស្តាប់របាយការណ៍របស់លោកស្រីអភិបាលក្រុងរួចមក ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យមើលទីតាំងជាក់ស្តែង នៅសង្កាត់កោះតូច និងសង្កាត់បឹងទូក មានស្រះទឹកមួយកន្លែង មានសភាពទឹករាក់ ដែលមិនអាចយកទឹកបរិភោគបាន និងអណ្ដូងស្នប់អាហ្រ្វីដេវ ចំនួន៣ទៀតបានខូចមិនដំណើរការ។

 

ជាដំណោះស្រាយ ឯកឧត្តម បានណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចាត់មន្រ្តីបច្ចេកទេសការិយាល័យទឹកស្អាត ចុះទៅជួសជុលអណ្ដូងស្នប់ទាំង៣ ដែលបានខូច ឲ្យដំណើរការឡើងវិញ ជាបន្ទាន់នៅក្នុងសប្ដាហ៍នេះ ។ ចំពោះប្រជាពលរដ្ឋចំនួន ១៥គ្រួសារទៀត ដែលពុំមានលទ្ធភាពតភ្ជាប់ បណ្តាញទុយោទឹកស្អាតនៅភូមិរលួស សង្កាត់បឹងទូក អាជ្ញាធរបានសម្របសម្រួលឲ្យប្រើប្រាស់ទឹកជាមួយ នឹងបងប្អូនប្រជាពលរដ្ឋ ដែលមានលទ្ធភាពតបណ្តាញ ទឹកស្អាតបណ្ដោះអាសន្នសិន។

 

ជាមួយគ្នានោះដែរ ឯកឧត្តម និងក្រុមការងារក៏បានណែនាំឲ្យមន្ទីរលើកផែនការមកក្រសួង ក្នុងការគោរពស្នើសុំឯកឧត្តមរដ្ឋមន្ត្រី នូវអណ្តូងស្នប់ចំនួនមួយដើម្បីជូនប្រជាពលរដ្ឋចំនួន ១៥គ្រួសារខាងលើបានប្រើប្រាស់។

photo 2024 04 24 21 46 59 2photo 2024 04 24 21 46 59 3photo 2024 04 24 21 46 59 4photo 2024 04 24 21 46 59photo 2024 04 24 21 47 00 2photo 2024 04 24 21 47 00 3photo 2024 04 24 21 47 00

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ