ឯកឧត្តម លី ណារុន ចុះជួបសំណេះសំណាលជាមួយសមាជិកឥណទានចំនួន២ក្រុម នៅស្រុកថាឡាបរិវ៉ាត់

ចែលរំលែក
photo 2024 04 25 16 55 35 2

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃព្រហស្បតិ៏ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងមន្ត្រីអនុវត្តន៏គម្រោងខេត្តស្ទឹងត្រែង បានចុះជួបសំណេះសំណាលជាមួយសមាជិកឥណទានចំនួន២ក្រុម ដែលមានសមាជិកចំនួន ៩នាក់ស្ថិតនៅ ភូមិពងទឺក ឃុំអូរៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឺងត្រែង។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានកម្ចីឥណទានទាំងអស់ ដែលខ្ចីប្រាក់ពីគម្រោង យកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីបង្កើនប្រាក់ចំណូល និងពង្រើកមុខរបបក្នុងគ្រួសារ ធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង។

 

បន្ទាប់មក ឯកឧត្តមប្រធាន និងក្រុមការងារគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្រ្ដីក្នុងអង្គភាពអនុវត្តគម្រោងឥណទាន ក្នុងគោលបំណងដូចខាងក្រោម៖

photo 2024 04 25 16 55 33 2photo 2024 04 25 16 55 33photo 2024 04 25 16 55 35 2photo 2024 04 25 16 55 35photo 2024 04 25 16 55 36 2photo 2024 04 25 16 55 36

១- ចុះត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ ការអនុវត្តការងាររបស់អង្គភាពអនុវត្តគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទខេត្តស្ទឺងត្រែង

 

២-វឌ្ឍនភាពការងារគម្រោងឥណទាន ដែលប្រើប្រាស់ថវិការរបស់ក្រសួង

 

៣-សិក្សាប្រមូលធាតុចូល ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពគោលការណ៏ និងនីតីវិធីឥណទាន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ