មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីអណ្តូងទឹក និងស្រះសហគមន៍ នៅស្រុកត្រពាំងប្រាសាទ

ចែលរំលែក
photo 2024 04 24 18 47 13

ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៤ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីអណ្តូងទឹក និងស្រះសហគមន៍ នៅស្រុកត្រពាំងប្រាសាទ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរនិងមន្ត្រីជំនាញ មន្រ្តីរដ្ឋបាលស្រុកត្រពាំងប្រាសាទ តំណាងមេឃុំព្រះប្រឡាយ  និងតំណាងមេឃុំទំនប់ដាច់ ព្រមទាំងសមាជិកភូមិ រួមមាន៖

ជាលទ្ធផល ភូមិដែលអាចនឹងប្រឈមនឹងការកង្វះខាតទឹកបើសិនជាអាកាសធាតុបន្តក្តៅក្នុងរយៈពេល ២ ទៅ៣ សប្តាណ៍ខាងមុខទៀត មានចំនួន៥ភូមិក្នុងឃុំព្រះឡាយ ៖ ភូមិអូររំដួល, ភូមិត្រាំប៉ោង, ភូមិត្រាំចាន់, ភូមិត្រពាំងបី និងភូមិព្រះប្រឡាយ ភូមិទាំង០៥ នេះ (តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន )។

photo 2024 04 24 18 47 13 2photo 2024 04 24 18 47 13 3photo 2024 04 24 18 47 13

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ