ឯកឧត្តម សួន សេរីរដ្ឋា ដឹកនាំកិច្ចប្រជុំស្តីពីការចុះពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅខេត្តបាត់ដំបង

ចែលរំលែក
photo 2024 04 24 14 38 59

រាជធានីភ្នំពេញ ÷ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤  ខែមេសា ឆ្នាំ ២០២៤  ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក មេង សៅ ភាក់គុណ អគ្គនាយករង និងក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំកិច្ចប្រជុំស្តីពីការចុះពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា លើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ នៅក្នុងប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក សុឺ សំណាង អនុប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជនជាតិ  លោកស្រីអនុប្រធានការិយាល័យគណៈនេយ្យ លោកអនុប្រធានការិយាល័យផែនការរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ។

 

កិច្ចប្រជុំនេះមានគោលបំណង សំខាន់ដើម្បីពង្រឹងសមត្ថភាព និងការអនុវត្តផែនការសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលទទួលបន្ទុកការងារជនជាតិភាគតិចអោយបានល្អប្រើសើរ។

កិច្ចប្រជុំនេះបានបញ្ចប់ប្រកបដោយភាពផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាលបំផុត។

photo 2024 04 24 14 38 47photo 2024 04 24 14 38 58 2photo 2024 04 24 14 38 58 3photo 2024 04 24 14 38 58 4photo 2024 04 24 14 38 58 5photo 2024 04 24 14 38 58photo 2024 04 24 14 38 59

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ