លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់ ដែលប្រឈមនឹងការរីងស្ងួត

ចែលរំលែក
photo 2024 04 24 12 38 21

ខេត្តពោធិ៍សាត់៖ នៅថ្ងៃអង្គារ ១៥កើត និង ថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះទៅពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់ ដែលប្រឈមនឹងការរីងស្ងួត ដូចខាងក្រោម៖

 

–  ស្ថានភាពស្រះទឹកសហគមន៍ស្ថិតនៅក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ដែលមានប្រជាពលរដ្ឋចំនួន ១៣ភូមិ ប្រើប្រាស់ទឹកស្រះសហគមន៍នេះ។

–  ស្ថានភាពស្រះទឹក និងអណ្តូងទឹកសហគមន៍ ដែលប្រឈមនឹងការរីងស្ងួតនៅរដូវប្រាំង ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ដែលមានប្រជាពលរដ្ឋ ចំនួន  ២២ភូមិ ប្រើប្រាស់ទឹកស្រះសហគមន៍ អណ្តូងទឹកសហគមន៍ និងប្រព័ន្ធប្រឡាយមេ៕

photo 2024 04 24 11 33 25photo 2024 04 24 11 33 31photo 2024 04 24 12 38 17photo 2024 04 24 12 38 18 2photo 2024 04 24 12 38 18photo 2024 04 24 12 38 19photo 2024 04 24 12 38 20photo 2024 04 24 12 38 21

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ