
ថវិកា ចំនួន ៦០ ០០០ ០០០រៀល របស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា
៤ ម៉ោងមុន ថ្ងៃទី១ ខែមិថុនា ២០២៥
ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំពិនិត្យបូកសរុបរបាយការណ៍លទ្ធផលវឌ្ឍនភាពការងារប្រចាំខែមេសា និងការលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ សរុប ១៧នាក់ ស្រី ៦ នាក់ ។
កិច្ចប្រជុំនេះមានគោលបំណង បូកសរុបលទ្ធផលការងារកន្លងមកក្នុងខែមេសា និងលើកទិសដៅបន្តក្នុងខែឧសភាឆ្នាំ២០២៤ និងពិភិាក្សាលើ បទពិសោធន៍ះ ដំណោះស្រាយ និងផែនការអនុវត្ត៕