ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចុះពិនិត្យ និងជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋ
២ នាទីមុន ថ្ងៃទី១៨ ខែឧសភា ២០២៤
រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹននាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមានលោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយករងបច្ចេកទេស លោកប្រធាននាយកដ្ឋាន លោកស្រីអនុប្រធាននាយកដ្ឋាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពឯកឧត្តមសាស្រ្តាចារ្យ សំបូរ ម៉ាណ្ណារ៉ា និងបាននាំយកនូវសាររំលែកទុក្ខ និងបច្ច័យចំនួនពីរលានរៀល របស់ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីជូនក្រុមគ្រួសារនៃសព៕