เว็บหวยออนไลน์

ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងស្រាវជ្រាវរិះរកទីតាំង ដែលមានលក្ខណៈសម្បត្តិអាចដោះស្រាយជាបន្ទាន់ គឺជីកអណ្តូងជូនប្រជាពលរដ្ឋចំនួន ៦ កន្លែង

ចែលរំលែក
photo 2024 04 23 15 53 12

ខេត្តកំពង់ឆ្នាំង÷ នាព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយនិងឯកឧត្តមឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ អមដំណើរដោយ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ ព្រមទាំងក្រុមការងារជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាឃុំសេដ្ឋី និងឃុំខ្នាឆ្មារ ប្រធាន អនុប្រធាន សមាជិកភូមិខ្នាចនៃឃុំសេដ្ឋី និងភូមិថ្មសនៃឃុំខ្នាឆ្មារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ មួយចំនួនបានរួមគ្នាពិនិត្យ និងស្រាវជ្រាវរិះរកទីតាំង ដែលមានលក្ខណៈសម្បត្តិអាចដោះស្រាយជាបន្ទាន់ គឺជីកអណ្តូងជូនប្រជាពលរដ្ឋចំនួន ៦ កន្លែង ស្ថិតនៅក្នុងភូមិខ្នាច ឃុំសេដ្ឋី ចំនួន ៣ កន្លែង និងភូមិថ្មស ឃុំខ្ឆ្មារ ចំនួន ៣ កន្លែង ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ។

photo 2024 04 23 15 53 05photo 2024 04 23 15 53 06 2photo 2024 04 23 15 53 06photo 2024 04 23 15 53 08photo 2024 04 23 15 53 09photo 2024 04 23 15 53 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522