លោកស្រី អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលការអនុវត្តកម្មវិធីទឹកស្អាតជនបទ

Share
photo 2024 04 23 15 51 06 2

ខេត្តកំពង់ធំ ៖ នាថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផែនការកំណត់អាទិភាព និងកិច្ចសម្របសម្រួលការអនុវត្តកម្មវិធីទឹកស្អាតជនបទដល់អង្គការដៃគូ ក្រសួង ស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តកំពង់ធំ។

 

អញ្ជើញចូលរួមជាកិត្តិយសមាន លោក ទង់ គឹមតុល នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ លោកប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងអង្គការយូនីសេហ្វ លោក លោកស្រី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ មន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរពាក់ព័ន្ធនានានៅក្នុងខេត្តកំពង់ធំ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការសំអាត និងអនាម័យជនបទ ថ្នាក់ស្រុក និងដៃគូអភិវឌ្ឍន៍នានាក្នុងខេត្តកំពង់ធំសរុបចំនួន ៤១នាក់ ស្រ្តី ០៤នាក់។

 

សិក្ខាសាលានេះបានដំណើរការទៅ ដោយមានធ្វើបទបង្ហាញពីមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត និងពន្លឿនការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតជនបទ ៕

photo 2024 04 23 15 51 04photo 2024 04 23 15 51 05 2photo 2024 04 23 15 51 05photo 2024 04 23 15 51 06 2photo 2024 04 23 15 51 06photo 2024 04 23 16 01 56

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង