លោក ធីម សុធារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

ចែលរំលែក
photo 2024 04 22 12 10 25 2

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាពលោក ធីម សុធារ៉ា ប្រធានមន្ទីរ និងមានការអញ្ចើញចូលរួមពីលោកអនុប្រធានមន្ទីរ  លោក  លោកស្រី ប្រធាន  អនុប្រធានការិយាល័យជំនាញទាំង១០។

 

កិច្ចប្រជុំនេះបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងបានលើកទិសដៅអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

 

អង្គប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕

photo 2024 04 22 12 10 25 2photo 2024 04 22 12 10 25 3photo 2024 04 22 12 10 25 4photo 2024 04 22 12 10 25photo 2024 04 22 12 10 26

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ