
ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ
១ ថ្ងៃមុន ថ្ងៃទី៨ ខែឧសភា ២០២៥
ខេត្តព្រៃវែង÷នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោងឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២៤ លោក បឿ នឿន ប្រធានការិយាល័យ រួមជាមួយ មន្រ្តីការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ម៉ូទ័រជូនសាលាបឋមសិក្សាសុណនចៃនិងសាលាបឋមសិក្សាក្រាងស្វាយ នៅឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សូមបញ្ចាក់បន្ថែមទៀត អណ្តូងទាំងពីរកន្លែងនេះមាននឺវ៉ូទឹកមិនស្រកចុះទេ ក្រោយពីធ្វើការជួសជុលអណ្តូងទាំងពីរនោះបានដំណើរការធម្មតាឡើងវិញដូចដើម ។ ដោយឡែកបន្ទាប់ពីជួសជុលដំណើរការធម្មតាវិញ លោកនាយកសាលា ទាំងពីរមានសេចក្ដីសោមនស្សជាខ្លាំង និងថ្លែងអំណរគុណដល់ក្រុមការងាររបស់មន្ទីរដែលបានចុះមកជួសជុលបានទាន់ពេលវេលា។