ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី យុទ្ធសាស្ត្រផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ដើម្បីកម្ពុជាឈានទៅសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣

ចែលរំលែក
IMG 20240418 131058 050

ជធានីភ្នំពេញ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ១០០% នៅឆ្នាំ២០៣០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន និងអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃអត្រាគ្របដណ្ដប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ នាពេលបច្ចុប្បន្ន,ពិនិត្យលើស្ថានភាពនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអភិវឌ្ឍន៍នានា និងដើម្បីពិនិត្យ ពិភាក្សាលើកផែនការយុទ្ធសាស្ដ្របន្ដដើម្បីសម្រេចការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ជាពិសេសដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានជំនាញបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតជនបទជាមូលដ្ឋាន សម្រេចបាន ៨៣,៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋាន សម្រេចបាន ៨៦,៦% ដែលក្នុងនោះ មានរាជធានី ខេត្ត ចំនួន ៦ បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ដោយឡែករាជធានី ខេត្ត ចំនួន ៧ទៀតនឹងត្រៀមធ្វើការប្រកាសទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)ផ្លូវការគឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យនាយកដ្ឋានជំនាញទាំងពីរ ដូចខាងក្រោម៖

– ត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង ២៥ ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ រួមមាន ៖ អណ្ដូងស្នប់អាហ្វ្រីដែវ, ស្រះសហគមន៍, ស្ថានីយផលិតទឹកផឹកសហគមន៍, ពាងយក្ស, អាងត្រងទឹកភ្លៀងលក្ខណៈគ្រួសារ, អាងត្រងទឹកភ្លៀងសហគមន៍, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយផលិតទឹកពីបរិយាកាស និងបង្គន់អនាម័យ ឱ្យបានច្បាស់លាស់។
– នាយកដ្ឋានជំនាញទាំងពីរ ត្រូវធ្វើការព្យាករណ៍ និងលើកផែនការសម្រាប់ឆ្នាំ២០២៨ និងឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
– រៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងពាក់ព័ន្ធ
– ត្រៀមរៀបចំពិធីប្រកាសខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ចំពោះខេត្តទាំង៦ ដែលសម្រេច ODF រួចរាល់ និងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ៧ ផ្សេងទៀតនៅចុងឆ្នាំ២០២៤ នេះ គឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ ។
– ត្រូវពង្រឹងការគ្រប់គ្រងនៅថ្នាក់ក្រោមជាតិលើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅតាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ៕

IMG 20240418 131058 050IMG 20240418 131110 440IMG 20240418 131106 104IMG 20240418 131107 051IMG 20240418 131106 551IMG 20240418 131102 309IMG 20240418 131101 868

photo 2024 04 18 14 19 19IMG 20240418 131102 096IMG 20240418 131057 239IMG 20240418 131057 254

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ