លោក ទូច ម៉ាឡា បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍ និងរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត សុំសេចក្តីសុខ និងសិរីសួស្តីឆ្នាំថ្មី

ចែលរំលែក

ខេត្តសៀមរាប៖ នារសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានប្រារព្ធពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍ ចំនួន ១១នាក់ និងរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត សុំសេចក្តីសុខ និងសិរីសួស្តីឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីរាជការទាំងអស់ និង មានរៀបចំអាហារសាមគ្គី នៅបរិវេណមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាយក្រៃលែងបំផុត។

សូមគោរពអនុញ្ញាតបញ្ជាក់ផងដែរថា ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្តន៍នេះដែរ លោក ទូច ម៉ាឡាក៏បានធ្វើការពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ផងដែរ ដែលជានិច្ចជាកាលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្ត្រីរាជការក្រោមឱវាទ មិនថាមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ចការងារជាប្រចាំ ឬមន្ត្រីរាជការដែលបានចូលនិវត្តន៍ទៅហើយក្តី។

មួយវិញទៀត ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ទូច ម៉ាឡា ក៏បានធ្វើការផ្តល់នូវការគោរព និងកោតសរសើរចំពោះវីរភាពដ៏ធំធេងរបស់ លោក លោកស្រីនិវត្តន៍ជនទាំងអស់ និងបានផ្តល់អំណោយជាអង្ករ និងថវិកា ដើម្បីសម្តែងនូវការគោរព និងមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រក្រៃលែង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ