មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំពិធីសំណេះសំណាលជាមួយអតីតមន្ត្រីរាជការចូលនិវត្តន៍ និងពិសាអាហារសាមគ្គី

ចែលរំលែក
photo 2024 04 10 09 59 35

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយអតីតមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំដែលបានចូលនិវត្តន៍សរុបចំនួន ២០រូប ស្ត្រី ០២រូប ។

ជាកិច្ចចាប់ផ្ដើម លោក តាន់ វាសនា ប្រធានស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោក លោកស្រីដែលចូលរួមក្នុងកម្មវិធីនេះ ។

ក្នុងឱកាសនោះដែរ លោកប្រធានស្ដីទី បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តការដឹកនាំប្រទេសជាតិពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

លោកបានបន្តទៀតថា៖ ការរៀបចំកម្មវិធីសំណេះសំណាលនេះក្នុងគោលបំណងសម្តែងនូវការដឹងគុណ កតញ្ញូតាធម៌ដល់មន្ត្រីរាជការដែលមានគុណបំណាច់ក្នុងការបំពេញភារកិច្ចជូនជាតិ និងមាតុភូមិ និងដើម្បីជាគំរូល្អសម្រាប់ការអនុវត្តជាប្រពៃណីនៃការបន្តវេនដល់បងប្អូនមន្ត្រីរាជការក្រោយៗទៀត ។

បន្ទាប់មកគណអធិបតី បានជូនវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់មន្រ្ដីរាជការចូលនិវត្តន៍ចំនួន ២០រូបផងដែរ ៕

photo 2024 04 10 09 39 19photo 2024 04 10 09 39 21photo 2024 04 10 09 39 23photo 2024 04 10 09 39 24 2photo 2024 04 10 09 39 24photo 2024 04 10 09 59 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ