ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចូលរួមយុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច នៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2024 04 09 13 49 03

ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមយុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច ដឹកនាំដោយ ឯកឧត្ដម សុខ សូកាន  រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាអន្តរក្រសួង រួមមាន តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងអភិបាលរងខេត្ដ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរបរិស្ថាន និងក្រុមការងារថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ។

 

យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ នេះនៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តចំនួន ០២ រួមមាន  ខេត្តពោធិ៍សាត់ មានទីតាំងដីសម្បទានសង្គមកិច្ចចំនួន ៤តំបន់ និងខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ៕

photo 2024 04 09 13 49 02photo 2024 04 09 13 49 03photo 2024 04 09 13 49 05photo 2024 04 09 13 49 08photo 2024 04 09 13 49 33photo 2024 04 09 13 49 42photo 2024 04 09 13 50 04

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ